គេហទំព័រនេះកំពុងស្ថិតក្នុងស្ថាបនាបន្ត សូមស្វាគមន៍

Monday, May 30, 2011

Chapter 01 - Data Type , Variable , Operator , Comment & Input / Output Function

1.Data Type 
        គឺជា Standard Type ដែលត្រូវបានគេប្រើសំរាប់សំណត់ដែនតំលៃរបស់អថេរ ប្ញ ចំនួនថេរនោះនៅពេល​ដែលយើងប្រកាស់ដើម្បីប្រើប្រាស់ ។​ Standard Type សំខាន់ៗនៅក្នុងភាសា C++ មានដូចជា

ប្រភេទ ការប្រើប្រាស់ ទំហំ ដែនកំណត់
char តាងអោយតួអក្សរ1តួអក្សរ 1byte (signed)-128 to 127
short int តាងអោយចំនួនគត់ 2byte (signed) -32768 to 32767
(unsigned) 0 to 65535
int   តាងអោយចំនួនគត់ 4byte (signed)-2147483648 to 2147483647
(unsigned)            0       to 4294967295
long int   តាងអោយចំនួនគត់
4byte
(signed)-2147483648 to 2147483647
(unsigned)           0        to 4294967295
bool  តាងអោយតំលៃពី គឺ
        True/False
1byte
true  or  false
float    តាងអោយចំនួសទស្សភាគ 4byte +/-3.4e +/-38(~7 digits)
double  តាងអោយចំនួសទស្សភាគ 8byte +/-1.7e +/-308(~15 digits)
long double តាងអោយចំនួសទស្សភាគ 8byte +/-1.7e +/-308(~15 digits)
wchar_t តាងអោយតួរអក្សរច្រើនតួ 2 or 4byte 1 wild charater

2.Variable

 អថេរគឺជាទំហំដែលអាចប្រែប្រួលតំលៃ​ អថេររបស់កម្មវិធី​គឺជាឈ្មោះនៃតំបន់​ Memory រក្សារទិន្នន័យ​។​បណ្តាលអថេរត្រូវបានប្រកាស់ដោយរបៀបដាក់ឈ្មោះអថេរនៅផ្នែក​Variable Declarition ។

​​​   ឈ្មោះអថេរ / Identifiers(Variable Name) : អថេរដែលត្រូវបានប្រកាស់សំរាប់ប្រើប្រាស់ក្នុងភាសាសរ​សេរកម្មវិធី ។​ យើងអាចកំណត់ឈ្មោះអោយអថេរ បានតាមសេចក្តីត្រូវការ​ហើយឈ្មោះដែលប្រកាស់​រួចត្រូវបានរក្សាទុកក្នុងMemory ដែលមានទំហំអាស្រ័យទៅតាមប្រភេទទិន្នន័យរបស់អថេរនោះ។

  Identifiers ឈ្មោះដែលប្រើសំរាប់តាងអោយអញ្ញាតិណាមួយ ហើយការតាងឈ្មោះនេះ​មាន​លក្ខខ័ណ្ឌដូចតទៅ

​​​​​​​​                   -A,B,C....a,b,c...ជាតួអក្សរអង់គ្លេស រឺ underscore " _ " នាំមុខជានិច្ច
​​​​​​​​​​​​​​​                   -ហាមដកឃ្លា
                   -1,2,3,4,...9 អាចមានតួលេខតែមិនអាចនៅខាងមុខគេទេ
​                   -ហាមប្រើឈ្មោះជាន់នឹង Keyword
                   -ហាមប្រើ Symbol as  & % + - / ^ . \ | ......
                   -អាចប្រើ underscore " _ " ចំនួសការដកឃ្លា
ឧទាហរណ៍          int score_st1;  ត្រឹមត្រូវ
            char 1s;​​​​​​​​​​​​​​​​​​​        មិនត្រឹមត្រូវ
            float love-ss;​​​  មិនត្រឹមត្រូវ
            int ss ee;       មិនត្រឹមត្រូវ      
   Keyword គឺជាពាក្យគន្លឹះដែលគេប្រើប្រាស់ញឹកញាប់ក្នុងការសរសេរកូដ ហើយមានអត្ថន័យ នៃការ​ប្រើប្រាស់ខុសប្លែកពីគ្នា ម្យ៉ាងទៀត Keyword ដែលមាននៅក្នុងភាសា C / C++ សុទ្ធសឹងតែជាអក្សរតូច​ទាំងអស់​ ដូចជា asm , auto , bool ,break , case , catch , char , class , const , const_cast , continue , default , delete , do , double , dynamic_cast , else , enum , explicit , export , extern , false , float , for , friend , goto , reinterpret_cast , return , short , signed , sizeof , static , static_cast , struct , switch , template , this , throw , true , try , typedef , typeid , typename , union , unsigned , using , virtual , void , volatile , wchar_t , while .....

  Declare Variable :    DataType Name_Variable ;
ឧទាហរណ៍
 int score ;              // ការប្រកាសអថេរដោយមិនកំណត់តំលៃតំបូង
 int score = 0;           // កំណត់តំលៃតំបូងរបស់អថេរ ជាតួលេខចំនួនគត់ int
 char charater;         
 char charater = 'A';     // កំណត់តួអក្សរ១តួតំបូង ដោយប្រើ ''
 string name;
 string name = "Jack";    // កំណត់អក្សរតំបូង​ ដោយប្រើ ""
 int score1,score2;       // ការប្រកាសអថេរលើសពីរក្នុងពេលតែមួយ
 Variable Declaration គឺជាការប្រកាសអថេរ
    ការប្រកាសអថេរមួយត្រូវមាន DataType Identifier ដែលបព្ចាប់ដោយ ; ។
    អថេរមាន 2 ប្រភេទធំៗ គឹ Global variable និង Local variable .
    Global Variable :  
    គឺជាអថេរដែលគេប្រកាសនៅក្រៅ Function សំរាប់អោយ Functions នានាយកទៅប្រើ ។
    Local Variable :
    គឺជាអថេរដែលគេប្រកាសនៅក្នុង Function សំរាប់អោយបានតែ Function   
    នោះយកទៅប្រើប៉ុណ្ណោះ ។
  Initialization គឺជាការប្រកាសអថេរដោយផ្តល់តំលៃមួយទៅអោយអថេរដោយផ្ទាល់ នៅពេលគេប្រកាស់អថេរនោះ ។
ឧ.int x = 100;







3.Operator

Operator ក្នុងភាសា C / C++ គេបែងជាច្រើនផ្នែកដូចជា​ :

Arithmetic Operators  ពិជណិត

សញ្ញា អត្តន័យ ឧទាហរណ៍
+ បូក c = a + b ;
- ដក d = e - d ;
* គុណ a = b * c ;
/ ចែក a = b / c ;
% សំណល់នៃការចែក k = m % n ;

Compound Assignment :

សញ្ញា ឧទាហរណ៍ អត្តន័យ
+=  c += b; c = c + b ;
-= d -= e; d = d -e ;
*= a *= c; a = a * c ;
/= a /= c; a = a / c ;
%= k %= n; k = k % n ;

Increase and decrease (++ , --)

​​​
ឧទាហរណ៍ អត្តន័យ
n++;ដំណើរការនូវតំលៃ n រួចហើយទើបបានបូក 1 បន្ថែមទៅលើតំលៃ n
++n;បូក 1 បន្ថែមទៅលើតំលៃ n ​រួចហើយទើបដំណើរការនូវតំលៃ n
n--;ដំណើរការនូវតំលៃ n រួចហើយទើបបានដក 1 ពីលើតំលៃ n
--n;ដក 1 ពីលើតំលៃ n​រួចហើយទើបដំណើរការនូវតំលៃ n

Relational and Equality Operators (==,!=,>,<,>=,<=)

ប្រើក្នុងលក្ខខ័ណ្ឌពិចារណា conditional

សញ្ញាអត្ថន័យឧទាហរណ៍
==ស្មើif(a==5)..
!=មិនស្មើif(a!=5)..
>ធំជាង
if(a>5)..
<តូចជាងif(a<5)..
>=ធំជាងរឺស្មើif(a>=5)..
<=តូចជាងរឺស្មើif(a<=5)..

Logical Operators (!,&&,||)

aba&&ba||b!a
TrueTrueTrueTrueFalse
TrueFalseFalseTrueFalse
FalseTrueFalseTrueTrue
FalseFalseFalseFalseTrue

ឧទាហរណ៍
!(5==5) // evaluates to false because the expression at its right (5==5) is true.
!(6<=4) // evaluates to true because (6<=4) is false.
!true // evaluates to false.
!false // evaluates to true.

Conditional Operator (?)





  • បើ​condition នេះ true នោះវានឹងមានតំលៃ result1 តែបើ false នោះវានឹងមានតំលៃ result2




  • Example
    a = (7==5?4:3); // a = 3 cause 7==5 is false
    Code លទ្ធផល
    //conditional operator       
             
    #include <iostream>
    using namespace std;

    int main(){
     int a,b,c;
     a=2; 
     b=7;
     c=(a>b)?a:b;
     cout<<c;
     return 0;
    }
    7

    Comma Operator (,)

    Example
    a = ( b =​ 3 , b+2 );



  • ការតំណើរការនៃកម្មវិធីគឺកំណត់ b = 3 ហើយក៏ធ្វើការបូកបន្ថែម​2​ទៅលើ b បន្ទាប់មកទៀតបញ្ចូលតំលៃចុងក្រោយទៅក្នុង a លទ្ធផល​គឺ a = 5 





  • 4.Comment

    Example
    int number; // declare variable number as integer
    char name; /* declare variable name
                  as charactor
               */
    //.............​​​               ប្រើបានតែ១បន្ទាប់
    /*............​​​       ប្រើបានច្រើនបន្ទាប់
    ................
    .........*/

    5.Input / Output


    For C++
    Key word Meaning Example
    cin បញ្ចូលទិន្នន័យ cin>>n;
    cout
    បង្ហាញទិន្នន័យ cout<<n;
    For C
    Key word Meaning Example
    scanf បញ្ចូលទិន្នន័យ scanf("%d",n);
    printf
    បង្ហាញទិន្នន័យ printf("%d",n);

    No comments:

    Post a Comment