1. ប្រវត្តិសង្ខេប
-1960 គេបានបង្កើតភាសាសរសេរកម្មវិធីមួយឈ្មោះ ALGOLដែលជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធរបស់កម្មវិធី។--1967 លោក Martin Rechards បានបង្កើតភាសាសរសេរកម្មវិធី CPL បន្ទាប់មកលោក Martin Rechart បានបង្កើតភាសាមួយទៀតឈ្មោះ BCPL ដែលជា Version ថ្មីរបស់ CPL ។
-1970 លោក Ken Tomson ជាបុគ្គលិកម្នាក់នៅមន្ទីរពិសោធន៍ Bell បានរកវិធីវឌ្ឍន៍ពីភាសា BCPL មកបង្កើតភាសា B ដែលជា Version ថ្មីរបស់ BCPL ដែលមានលក្ខណះច្បាស់លាស់ដើម្បីប្រើប្រាស់ក្នុង System Programming
-1972 មានបុគ្គលិករួមការងារម្នាក់របស់លោក Ken Tomson ឈ្មោះ Dennis Ritchie បានយកការងារជាក់ស្តែងជាច្រើនក្នុងការវិវឌ្ឍន៍ភាសា BCPL ទៅ B មកបង្កើតភាសាមួយ ដែលយើងបានស្គាល់មកដល់បច្ចុន្បន្ន គឺភាសា C ។
-1983 វិទ្យាស្ថាន ANSI បានបង្កើតគណះកម្មាធិការមួយ ដើម្បីកំណត់ភាសា C អោយមានលក្ខណះស្តង់ដា រួចកំណត់ឈ្មោះថា ANSI C ។
C / C++ ជាភាសាសរសេរកម្មវិធីមួយ ដែលមានភាពល្បីល្បាញដូចដែលយើងបានដឹង ក៏ព្រោះតែប្រពន្ធ័ដំណើរការ UNIX គឺបង្កើតឡើងដោយភាសា Assembly ហើយស្ទើរតែទាំងអស់ត្រូវបានសរសេរឡើងដោយភាសា C / C++ ។ ក្នុងអំឡុងចុងទសវត្ស 1970 នៅប្រទេសជឿនលឿនមួយចំនួន ភាសា C / C++ ត្រូវបានគេផ្សព្វផ្សាយនិងបញ្ចូោក្នុងកម្មវិធីសិក្សានៅតាមអនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ ព្រោះវាជាភាសាមួយដែលនៅកៀក UNIX និងមាន C Compiler ដែលអាចអោយយើង Compile កូដដែលយើងបានសរសេរ ។
2. ការបង្កើតកម្មវិធីនៃភាសា C/C++
*Editingក្នុងដំណាក់កាលនេះគឺជាការបង្កើត Source Code របស់ C/C++ និងការដាក់ឈ្មោះអោយ Source Code ដែលបានសរសេររួច ។ ជាទូទៅឈ្មោះរបស់ Source Code ដែលបានដាក់ឈ្មោះអោយ
មានលក្ខណះសំគាល់ ( xxxxxxx.c ) សំរាប់ C និង ( xxxxxx.cpp ) សំរាប់ C++ ។
ក្នុងការសរសេរតំរូវអោយមានកម្មសរសេរកូដដូចជា Turbo C++/C , Code Block , Dev C++ .....
*Compiling
ក្នុងដំណាក់កាលនេះ Compiling បំលែង Source Code ទៅជា Machine Code ដែលកុំព្យូទ័រអាចយល់បាន ព្រមទាំងស្វែងរក រួចបង្ហាញនូវភាព Error (ប្រសិនបើមាន) ។ ប្រសិបបើគ្មានភាព Error កើតមានទេ នោះវានឹងបង្កើតបាន Object Code ដែលត្រូវផ្ទុកក្នុង File មួយផ្សេងទៀតគឺ Object File ដែលមានសំគាល់ ( xxxxxx.obj ) ។
*Linking
ក្នុងដំណាក់កាលនេះ Linker បានផ្សំបញ្ចូលទៅ Object Code ជាមួយនិង Module Code ដែលអានមកពី Program Library (ផ្នែកគាំទ្ររបស់ CPL) រួចបង្កើតជា Execut_able File ដែលមានលក្ខណះសំគាល់ ( xxxxxx.exe ) ។ ម្យ៉ាងវិញទៀត Linker ក៏អាចស្វែងរក និង បង្ហាញនូវភាព Error ផងដែរ ។
*Execution
ក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី ដែលដំណាក់កាលទាំងបីខាងលើ ដំណើរកាលបានដោយជោគជ័យ ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ ក៏មានភាព Error កើតមានផងដែរ ប្រសិនបើមានការខុសពីលក្ខខ័ណ្ឌកំណត់ណាមួយ ដូចជាការអោយតំលៃខុងពីលក្ខខ័ណ្ឌរបស់វា នេះគេហៅថា Logic Error ។
3. ទំរង់ទូទៅនៃភាសា C/C++
ឧទាហរណ៍#include<stdio.h> ជា Library Function សំរាប់ភាសា C
#include<iostream> ជា Library Function សំរាប់ភាសា C++
using namespace std;
int x = 10; ជាការប្រកាសអញ្ញាតិប្រភេទ Global Declarations
int y = 15;
int main(){
int a = 50; ជាការប្រកាសអញ្ញាតិប្រភេទ Local Declarations
int b = 80;
printf("value of x = %d\n",x);
cout<<"value of x ="<<x<<endl;
..........
return 0;
}